Monday, February 22, 2016

របៀបធ្វើ ស្រាក្រហមដើម្បីជំនួយសុខភាព

គ្រឿងផ្សំ៖
ខ្ទឹមសចំនួន ១២ក្លែប
ស្រាក្រហម (Red Wine) កន្លះលីត្រ
របៀបធ្វើ៖
ដំបូងអ្នកត្រូវ​បកសំបក​ខ្ទឹមសទាំង​អស់ចេញឲ្យស្អាតល្អ។ បន្ទាប់មក​កាត់វា​ជាបួនៗចំណែក រួចដាក់ចូលទៅក្នុងក្រឡកែវមួយ។ បន្ថែម​ស្រាក្រហម​កន្លះលីត្រនោះចូល ហើយបិទ​គម្រប់ឲ្យជិតល្អ។ ដាក់ក្រឡកែវនោះឲ្យចំពន្លឺថ្ងៃ ឬ​កន្លែងភ្លឺក្នុងរយៈពេលពីរសប្តាហ៍។ អ្នកគួរតែក្រឡុក​ជារៀងរាល់ថ្ងៃ ដើម្បី​ឲ្យគ្រឿង​ផ្សំ​ទាំងពីរមុខនេះរលាយ​ចូលគ្នា។
របៀបប្រើ៖
អ្នកគួរតែបរិភោគមួយថ្ងៃបីដង ហើយម្តងមួយស្លាបព្រាកាហ្វេឲ្យបាន​ពេញមួយខែ។
ចំណាំ៖ អ្នកគួរតែប្រុងប្រយ័ត្ន ភេសជ្ជៈនេះមាន​ប្រសិទ្ធិភាពណាស់ក្នុងការសម្អាតឈាម ដូច្នេះបន្ទាប់ពីទទួលទានវាមួយខែ អ្នកត្រូវរងចាំ ៦ខែក្រោយ​ទើប​អាច​ប្រើប្រាស់​ម្តងទៀត៕


No comments:

Post a Comment